ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​និម្មលៈ​ ​(​អ្នក​គ្មាន​មន្ទិល​)​ ​នេះ​ ​ជា​ឈ្មោះ​របស់​តថាគត​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​វិ​មលៈ​ ​(​អ្នក​ប្រាសចាក​មន្ទិល​)​ ​នេះ​ ​ជា​ឈ្មោះ​របស់​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ញាណី​ ​(​អ្នកមាន​ញាណ​)​ ​នេះ​ ​ជា​ឈ្មោះ​របស់​តថាគត​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​វិមុត្ត​ ​(​អ្នក​ផុត​ស្រឡះ​)​ ​នេះ​ ​ជា​ឈ្មោះ​របស់​តថាគត​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​។​
​គុណជាត​ណា​ ​ដែល​តថាគត​ជា​សមណៈ​ ​ជា​ព្រាហ្មណ៍​ ​មាន​ព្រហ្មចរិយៈ​នៅ​រួចហើយ​ ​គប្បី​សម្រេច​ក្ដី​ ​គុណជាត​ណា​ ​ដែល​តថាគត​ ​អ្នកចេះ​ចប់​ត្រៃវេទ​ ​ជា​គ្រូពេទ្យ​វះកាត់​ ​គប្បី​សម្រេច​ក្ដី​ ​គុណជាត​នោះ​ ​ប្រសើរ​បំផុត​ ​គុណជាត​ណា​ ​ដែល​តថាគត​គ្មាន​មន្ទិល​ ​ប្រាសចាក​មន្ទិល​ ​មាន​ព្រហ្មចរិយៈ​ ​នៅ​រួចហើយ​ ​គប្បី​សម្រេច​ក្ដី​ ​គុណជាត​ណា​ ​ដែល​តថាគត​ ​មាន​ញាណ​ ​អ្នក​រួច​ស្រឡះ​ ​គប្បី​សម្រេច​ក្ដី​ ​គុណជាត​នោះ​ ​ប្រសើរ​បំផុត​ ​តថាគត​នោះ​ ​ជា​អ្នកឈ្នះ​សង្រ្គាម​ ​រួចចាក​ចំណង​ ​ទាំង​ស្រាយ​មហាជន​ ​ឲ្យ​រួចចាក​ចំណង​ ​ជា​បុគ្គល​ប្រសើរ​ ​មានខ្លួន​ទូន្មាន​ហើយ​ ​ដោយ​ប្រពៃ​ ​ជា​អសេក្ខ​បុគ្គល​ ​បរិនិព្វាន​ហើយ​។​

ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636854740004128742
ទៅកាន់ទំព័រ៖