ព្រះត្រៃបិដក ភាគ ៤៨

 សម័យ​នោះ​ឯង​ ​ព្រះ​នា​គិ​តៈ​ដ៏​មាន​អាយុ​ ​ជា​ឧបដ្ឋាក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ព្រះ​នា​គិ​តៈ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​នា​គិ​តៈ​ ​ចុះ​ពួក​ណា​ស្រែក​ហ៊ោ​ ​និយាយ​ឮខ្លាំង​ម្ល៉េះ​ ​ហាក់ដូចជា​ព្រានសំណាញ់​ដណ្ដើម​ត្រី​គ្នា​។​ ​ព្រះ​នា​គិ​តៈ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​អ្នក​ទាំង​នុ៎ះ​ ​ជា​ព្រាហ្មណ៍​ ​និង​គហបតី​ ​នៅក្នុង​ស្រុក​ឥច្ឆា​នង្គលៈ​ ​នាំ​យក​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ក្រាស់ក្រែល​ ​ឧទ្ទិសចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ហើយ​ឈរ​ទៀប​ក្លោងទ្វារ​ខាងក្រៅ​។​ ​ម្នាល​នា​គិ​តៈ​ ​តថាគត​ ​សូមកុំ​ឲ្យ​ជួប​ប្រសព្វ​នឹង​យស​បរិវារ​ ​ទាំង​យស​បរិវារ​ ​ក៏​សូមកុំ​ឲ្យ​ជួប​ប្រសព្វ​នឹង​តថាគត​ឡើយ​ ​ម្នាល​នា​គិ​តៈ​ ​បុគ្គល​ណា​ ​មិនបាន​ដូចប្រាថ្នា​ ​មិនបាន​ដោយ​ងាយ​ ​មិនបាន​ដោយ​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ដោ​ធ​សុខ​នេះ​ ​ដូច​ជា​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ពោធ​សុខ​ ​ដែល​តថាគត​បាន​ដូចប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ស្រួល​ទេ​ ​បុគ្គល​នោះ​ឯង​ ​គប្បី​ត្រេកអរ​ចំពោះ​សេចក្ដីសុខ​មិន​ស្អាត​ ​សុខ​ក្នុង​ការ​ដេកលក់​ ​សុខ​កើតអំពី​លាភសក្ការៈ​ ​និង​ពាក្យ​សរសើរ​។​ ​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636854740424162767
ទៅកាន់ទំព័រ៖