ព្រះត្រៃបិដក ភាគ ៤៨

​ព្រះ​នា​គិ​តៈ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​និ​មន្ដ​ ​សូម​ព្រះ​សុគត​ទទួល​និ​មន្ដ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​កាល​នេះ​ ​ជា​កាលគួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​និ​មន្ដ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នឹង​ស្តេច​ទៅ​ក្នុង​ទី​ណាៗ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក៏​គង់​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ជា​អ្នក​និគម​ក្ដី​ ​អ្នកជនបទ​ក្ដី​ ​នឹង​តាម​ទៅ​ក្នុង​ទី​នោះ​ៗ​មិនខាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ភ្លៀង​មាន​ដំណក់​ទឹ​ក​ថ្លោស​ៗ​បង្អុរ​ចុះ​មក​ ​ទឹក​ទាំងឡាយ​ ​តែង​ហូរ​ធ្លាក់​ទៅកាន់​ទី​ទាប​ ​ដូចម្ដេច​មិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នឹង​ស្ដេច​ទៅ​ ​ក្នុង​ទី​ណាៗ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក៏​គង់​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ជា​អ្នក​និគម​ក្ដី​ ​អ្នកជនបទ​ក្ដី​ ​នឹង​តាម​ទៅ​ ​ក្នុង​ទី​នោះ​ៗ​ ​មិនខាន​ ​ដូច្នោះឯង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​ ​មាន​សីល​ ​និង​ប្រាជ្ញា​។​ ​ម្នាល​នា​គិ​តៈ​ ​តថាគត​ ​សូមកុំ​ឲ្យ​ជួប​ប្រសព្វ​នឹង​យស​បរិវារ​ ​ទាំង​យស​បរិវារ​ ​ក៏​សូមកុំ​ឲ្យ​ជួប​ប្រសព្វ​នឹង​តថាគត​ឡើយ​ ​ម្នាល​នា​គិ​តៈ​ ​បុគ្គល​ណា​ ​មិនបាន​ដូចប្រាថ្នា​ ​មិនបាន​ដោយ​ងាយ​ ​មិនបាន​ដោយ​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្តោ​ធ​សុខ​នេះ​ ​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 636854740606143175
ទៅកាន់ទំព័រ៖