ព្រះត្រៃបិដក ភាគ ៤៨

ដូច​ជា​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្តោ​ធ​សុខ​ ​ដែល​តថាគត​បាន​ដូចប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ស្រួល​ទេ​ ​បុគ្គល​នោះ​ ​គប្បី​ត្រេកអរ​ចំពោះ​សេចក្ដីសុខ​មិន​ស្អាត​ ​សុខ​ក្នុង​ការ​ដេកលក់​ ​សុខ​ដែល​កើតអំពី​លាភសក្ការៈ​ ​និង​ពាក្យ​សរសើរ​។​ ​ម្នាល​នា​គិ​តៈ​ ​សូម្បី​ទេវតា​ពួក​ខ្លះ​ ​ក៏​មិនបាន​ដូចប្រាថ្នា​ ​មិនបាន​ដោយ​ងាយ​ ​មិនបាន​ដោយ​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ដោ​ធ​សុខ​នេះ​ ​ដូច​ជា​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ដោ​ធ​សុខ​ ​ដែល​តថាគត​បាន​ដូចប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ស្រួល​ដែរ​ ​ម្នាល​នា​គិ​តៈ​ ​អ្នក​ទាំងឡាយ​ ​កាល​មក​ប្រជុំ​ ​សមាគម​គ្នា​ ​ខ្វល់ខ្វាយ​ខាង​ការ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ហើយ​ ​រមែង​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​លោក​ទាំងឡាយ​នេះ​ ​មុខ​ជា​មិនបាន​ដូចប្រាថ្នា​ ​មិនបាន​ដោយ​ងាយ​ ​មិនបាន​ដោយ​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ដោ​ធ​សុខ​នេះ
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636854740809554810
ទៅកាន់ទំព័រ៖