ព្រះត្រៃបិដក ភាគ ៤៨

​ជា​សំដី​ក្នុង​ស្រូវ​ ​ជាស​ម្រាម​ដល់​ស្រូវ​ ​ដុះឡើង​ក្នុង​ស្រែ​នៃ​ស្រូវ​ដ៏​ល្អ​ ​គល់​ស្មៅ​នោះ​ ​ក៏​ដូច្នោះ​ដែរ​ ​ដូច​គល់​នៃ​ស្រូវ​ដ៏​ចំរើន​ដទៃ​ ​ដើម​ ​ក៏​ដូច្នោះ​ដែរ​ ​ដូចជា​ដើម​នៃ​ស្រូវ​ដ៏​ចំរើន​ដទៃ​ ​ស្លឹក​ ​ក៏​ដូច្នោះ​ដែរ​ ​ដូចជា​ស្លឹក​នៃ​ស្រូវ​ ​ដ៏​ចំរើន​ដទៃ​ ​កំណត់​ត្រឹម​គួរ​នៃ​ស្មៅ​នោះ​មិនទាន់​កើត​ ​លុះ​កាលណា​គួរ​នៃ​ស្មៅ​នោះ​កើតឡើង​ ​អ្នកផង​ទើប​ដឹង​ស្មៅ​នោះ​យ៉ាងនេះ​ថា​ ​នេះ​ជា​ស្មៅ​បង្ខូច​ស្រូវ​ ​ជា​សំដី​ក្នុង​ស្រូវ​ ​ជាស​ម្រាម​ដល់​ស្រូវ​ ​លុះ​អ្នកផង​ដឹង​ច្បាស់​នូវ​ស្មៅ​នោះ​ ​យ៉ាងនេះ​ហើយ​ ​ក៏​ដក​រំលើង​ទាំង​ឫស​ចោល​ទៅ​ខាងក្រៅ​នៃ​ស្រែ​ស្រូវ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​កុំ​ឲ្យ​បង្ខូច​ស្រូវ​ទាំងឡាយ​ឯទៀត​បាន​ឡើយ​ ​សេចក្ដី​នេះ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ឈានទៅមុខ​ ​និង​ការ​ថយក្រោយ​ ​ការ​មើល​ទួទៅ​ ​ការ​មើល​ផ្សេង​ ​ៗ​ ​ការ​បត់​អវយវៈ​ចូល​ ​ការ​លា​អវយវៈ​ចេញ​ ​ការ​ទ្រទ្រង់នូវ​សង្ឃាដិ​ ​បាត្រ​ ​ចីវរ​ ​របស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ប្រាកដ​ដូចយ៉ាង​ដំណើរ​ ​នៃ​ពួក​ភិក្ខុ​ល្អ​ដទៃ​ ​កំណត់​ត្រឹម​ពួក​ភិក្ខុ​មិនឃើញ​នូវ​អាបត្តិ​របស់​ភិក្ខុ​នោះ​ ​ក្នុង​កាលណា​ពួក​ភិក្ខុ​ឃើញ​នូវ​អាបត្តិ​របស់​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636854619560279748
ទៅកាន់ទំព័រ៖