ព្រះត្រៃបិដក ភាគ ៤៨

​ដូច​ជា​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្តោ​ធ​សុខ​ ​ដែល​តថាគត​បាន​ដូចប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ស្រួល​ ​ដោយពិត​ ​ព្រោះថា​ ​លោក​ដ៏​មាន​អាយុ​ទាំងនេះ​ ​មក​ប្រជុំ​សមាគម​គ្នា​ ​ប្រក​បរឿយៗ​ខាង​ការ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​។​ ​ម្នាល​នា​គិ​តៈ​ ​ក្នុង​ទីឯណោះ​ ​តថាគត​ឃើញ​ពួក​ភិក្ខុ​ ​កំពុង​សើច​ក្អាកក្អាយ​ ​សើច​ប្រឡែង​គ្នា​ ​ដោយ​ការ​ចាក់​ដោយ​ជន្លួញ​ ​គឺ​ម្រាមដៃ​ ​ទៅវិញទៅមក​ ​ម្នាល​នា​គិ​តៈ​ ​តថាគត​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ទាំងនេះ​ ​មុខ​ជា​មិនបាន​ដូចប្រាថ្នា​ ​មិនបាន​ដោយ​ងាយ​ ​មិនបាន​ដោយ​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ដោ​ធ​សុខ​នេះ​ ​ដូច​ជា​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ដោ​ធ​សុខ​ ​ដែល​តថាគត​បាន​ដូចប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ស្រួល​ ​ដោយពិត​ ​ព្រោះថា​ ​លោក​ដ៏​មាន​អាយុ​ទាំងនេះ​ ​សើច​ក្អាកក្អាយ​ ​សើច​ប្រឡែង​គ្នា​ ​ដោយ​ការ​ចាក់​ដោយ​ជន្លួញ​ ​គឺ​ម្រាមដៃ​ ​ទៅវិញទៅមក​។​ ​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636854741058369041
ទៅកាន់ទំព័រ៖