ព្រះត្រៃបិដក ភាគ ៤៨
ម្នាលនាគិតៈ សម័យណា ដែលតថាគតដើរទៅកាន់ផ្លូវឆ្ងាយ មិនបានជួបប្រទះអ្វីតិចតួច ក្នុងខាងមុខក្ដី ខាងក្រោយក្ដី ម្នាលនាគិតៈ សម័យនោះ តថាគតមានតែសេចក្ដីសប្បាយ ដោយហោចទៅ សូម្បីការធ្វើឧច្ចារៈ ឬបស្សាវៈក៏ស្រួល។
[១០៤] ម្នាលភិក្ខុទាំងឡាយ ឧបាសក ប្រកបដោយអង្គ ៨ ប្រការ សង្ឃ កាលប្រាថ្នា គប្បីផ្កាប់បាត្របាន។ អង្គ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺឧបាសក ព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានលាភ ១ ព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបាន ប្រយោជន៍ ១ ព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានទីលំនៅ ១ ជេរប្រទេចភិក្ខុទាំងឡាយ ១ បំបែកភិក្ខុទាំងឡាយ ឲ្យបែកចាកភិក្ខុទាំងឡាយ ១ តិះដៀលព្រះពុទ្ធ ១ តិះដៀលព្រះធម៌ ១ តិះដៀលព្រះសង្ឃ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយអង្គ ៨ ប្រការនេះឯង សង្ឃ កាលប្រាថ្នា គប្បីផ្កាប់បាត្របាន។
ID: 636854741639482279
ទៅកាន់ទំព័រ៖