ព្រះត្រៃបិដក ភាគ ៤៨
[១០៥] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយអង្គ ៨ ប្រការ សង្ឃកាលប្រាថ្នា គប្បីផ្ងារបាត្របាន។ ដោយអង្គ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺឧបាសក មិនព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានលាភ ១ មិនព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបាន ប្រយោជន៍ ១ មិនព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានទីលំនៅ ១ មិនជេរប្រទេចភិក្ខុទាំងឡាយ ១ មិនបំបែកភិក្ខុទាំងឡាយ ឲ្យបែកចាកភិក្ខុទាំងឡាយ ១ ពោលសរសើរ ព្រះពុទ្ធ ១ ពោលសរសើរព្រះធម៌ ១ ពោលសរសើរព្រះសង្ឃ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយអង្គ ៨ ប្រការនេះឯង សង្ឃកាលប្រាថ្នា គប្បីផ្ងារបាត្របាន។
[១០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ ពួកឧបាសក កាលប្រាថ្នា គប្បីសំដែងសេចក្ដីមិនជ្រះថ្លាបាន។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺភិក្ខុព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានលាភ ១ ព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថ បានប្រយោជន៍ ១ ជេរប្រទេចពួកគ្រហស្ថ ១ បំបែកពួកគ្រហស្ថឲ្យបែកចាកពួកគ្រហស្ថ១
ID: 636854741871825568
ទៅកាន់ទំព័រ៖