ព្រះត្រៃបិដក ភាគ ៤៨
តិះដៀលព្រះពុទ្ធ ១ តិះដៀលព្រះធម៌ ១ តិះដៀលព្រះសង្ឃ ១ ទាំងពួកទេវតា ក៏ឃើញនូវភិក្ខុនោះដោយហេតុនោះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ នេះឯង ពួកឧបាសក កាលប្រាថ្នា គប្បីសំដែងសេចក្ដីមិនជ្រះថ្លាបាន។
[១០៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ ពួកឧបាសក កាលប្រាថ្នា គប្បីសំដែងសេចក្ដីជ្រះថ្លាបាន។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺភិក្ខុមិនព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានលាភ ១ មិនព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានប្រយោជន៍ ១ មិនជេរប្រទេចពួកគ្រហស្ថ ១ មិនបំបែកពួកគ្រហស្ថ ឲ្យបែកចាកពួកគ្រហស្ថ ១ ពោលសរសើរព្រះពុទ្ធ ១ ពោលសរសើរព្រះធម៌ ១ ពោលសរសើរព្រះសង្ឃ ១ ពួកទេវតា ឃើញភិក្ខុនោះ ដោយហេតុនោះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការនេះឯង ពួកឧបាសក កាលប្រាថ្នា គប្បីសំដែងនូវសេចក្ដីជ្រះថ្លាបាន។
ID: 636854742110469218
ទៅកាន់ទំព័រ៖