ព្រះត្រៃបិដក ភាគ ៤៨
[១០៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ សង្ឃកាលប្រាថ្នា គប្បីធ្វើបដិសារណីយកម្មបាន។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺភិក្ខុព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានលាភ ១ ព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថ បានប្រយោជន៍ ១ ជេរប្រទេចពួកគ្រហស្ថ ១ បំបែកពួកគ្រហស្ថ ឲ្យបែកចាកពួកគ្រហស្ថ ១ តិះដៀលព្រះពុទ្ធ ១ តិះដៀលព្រះធម៌ ១ តិះដៀលព្រះសង្ឃ ១ ញុំាងពាក្យនិមន្តរបស់គ្រហស្ថប្រកបដោយធម៌ ឲ្យឃ្លៀងឃ្លាត ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការនេះឯង សង្ឃកាលប្រាថ្នា គប្បីធ្វើបដិសារណីយកម្មបាន។
[១០៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ សង្ឃកាលប្រាថ្នា គប្បីរម្ងាប់នូវបដិសារណីយកម្មបាន។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺភិក្ខុមិនព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានលាភ ១ មិនព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានប្រយោជន៍ ១ មិនជេរប្រទេចពួកគ្រហស្ថ ១ មិនបំបែកពួកគ្រហស្ថ ឲ្យបែកចាកពួកគ្រហស្ថ ១
ID: 636854742317571064
ទៅកាន់ទំព័រ៖