ព្រះត្រៃបិដក ភាគ ៤៨
ក៏ដឹងនូវភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ ជាអ្នកប្រទូស្ដសមណៈ ដូចជាសំដី ឬអង្កាមក្នុងសមណៈ ជាសម្រាមដល់សមណៈ លុះពួកភិក្ខុដឹងច្បាស់នូវភិក្ខុនោះ ដូច្នេះហើយ ក៏ធ្វើឲ្យវិនាសទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាលនោះ ក៏យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យប្រទូស្ដភិក្ខុល្អទាំងឡាយឯទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងគំនរស្រូវដ៏ធំ ដែលគេកំពុងរោយ ស្រូវណាក្នុងគំនរទាំងនោះ ដែលជាស្រូវសុទ្ធ ជាស្រូវមានគ្រាប់ ស្រូវទាំងនោះ ក៏ទៅជាគំនរដោយឡែក ចំណែកស្រូវណា ជាស្រូវមានកំឡាំងថយ ជាសំដីស្រូវ ខ្យល់ក៏បក់ស្រូវទាំងនោះ ទៅជាគំនរដោយឡែក ពួកម្ចាស់ក៏យកអម្បោសទៅបោសស្រូវនោះ (ឲ្យស្អាតចេញ) ដោយក្រៃលែង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យបង្ខូចស្រូវល្អទាំងឡាយឯទៀតបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ដំណើរប្រាកដដូច្នោះ គឺ ការឈានទៅមុខ និងការថយក្រោយ ការមើលទួទៅ ការមើលផ្សេង ៗ ការបត់អវយវៈចូល ការលាអវយវៈចេញ ការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ របស់បុគ្គលពួកខ្លះ ក្នុងសាសនានេះ ប្រាកដដូចយ៉ាងដំណើរនៃពួកភិក្ខុល្អដទៃ កំណត់ត្រឹមពួកភិក្ខុមិនឃើញនូវអាបត្តិរបស់ភិក្ខុនោះ លុះកាលណាពួកភិក្ខុឃើញនូវអាបត្តិរបស់ភិក្ខុនោះ
ID: 636854619742460168
ទៅកាន់ទំព័រ៖