ព្រះត្រៃបិដក ភាគ ៤៨
ឃើញរូបខាងក្រៅ គឺកសិណ មាននីលកសិណជាដើម ជារូបមានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ ក៏គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញឃើញ ១។ បុគ្គល មានសេចក្ដីសំគាល់ក្នុងរូបខាងក្នុង តែងឃើញនូវរូបខាងក្រៅ ជារូបប្រមាណមិនបាន មានសម្បុរល្អ ឬសម្បុរអាក្រក់ ក៏គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញឃើញ ១។ បុគ្គលមិនមានសេចក្ដីសំគាល់ ក្នុងរូបខាងក្នុង តែងឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ ក៏គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញឃើញ ១។ បុគ្គលមិនមានសេចក្ដីសំគាល់ ក្នុងរូបខាងក្នុង តែងឃើញរូបខាងក្រៅ ជារូបប្រមាណមិនបាន មានសម្បុរល្អ ឬសម្បុរអាក្រក់ ក៏គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ១។ បុគ្គល មិនមានសេចក្ដីសំគាល់ ក្នុងរូបខាងក្នុង តែងឃើញនូវរូបខាងក្រៅ ជារូបខៀវ មានសម្បុរខៀវ ឆ្លុះចេញនូវពណ៌ខៀវ មានពន្លឺខៀវ ១។បេ។ ជារូបលឿង មានសម្បុរលឿង ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង ១។បេ។ ជារូបក្រហម មានសម្បុរក្រហម
ID: 636854743491148188
ទៅកាន់ទំព័រ៖