ព្រះត្រៃបិដក ភាគ ៤៨
ឆ្លុះចេញនូវពណ៌ក្រហម មានពន្លឺក្រហម ១។បេ។ ជារូបស មានសម្បុរស ឆ្លុះចេញនូវពណ៌ស មានពន្លឺស ក៏គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្ដីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការនេះ បុគ្គលត្រូវពិចារណា ដើម្បីដឹងច្បាស់នូវរាគៈ។
[១១៣] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ បុគ្គលមានរូបជ្ឈាន តែងឃើញរូប គឺកសិណទាំងឡាយ មាននីលកសិណជាដើម មិនមានសេចក្ដីសំគាល់ក្នុងរូបខាងក្នុង (មានសក់ជាដើមរបស់ខ្លួន) តែងឃើញរូបខាងក្រៅ គឺកសិណ មាននីលកសិណជាដើម ជាអ្នកមានចិត្តចុះស៊ប់ថា វណ្ណកសិណបរិសុទ្ធ ១។ ព្រោះកន្លងបង់នូវរូបសញ្ញា ដោយប្រការទាំងពួង វិនាសទៅនៃបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ១។
ID: 636854743701630227
ទៅកាន់ទំព័រ៖