ព្រះត្រៃបិដក ភាគ ៤៨
ក៏ដឹងភិក្ខុនោះយ៉ាងនេះថា ភិក្ខុនេះជាអ្នកប្រទូស្ដសមណៈ ដូចជាសំដី ឬអង្កាមក្នុងសមណៈ ជាសម្រាមដល់សមណៈ លុះពួកភិក្ខុដឹងច្បាស់នូវភិក្ខុនោះដូច្នេះហើយ ធ្វើឲ្យវិនាសទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាលនោះ ក៏យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យប្រទូស្ដពួកភិក្ខុល្អទាំងឡាយឯទៀតបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងបុរសត្រូវការថាំងសម្រាប់ដងទឹកអណ្ដូង ក៏ត្រូវកាន់យកដឹងដ៏មុត ចូលទៅព្រៃ បុរសនោះ គោះមើលឈើនោះ ដោយស្លាបដឹង។ ឈើទាំងនោះ ឈើណាជាឈើមាំមួន មានខ្លឹម ឈើទាំងនោះ កាលត្រូវគេគោះដោយស្លាបដឹងហើយ ក៏បញេ្ចញសូរបែបរឹងតាន់។ ចំណែកឈើទាំងឡាយណា ជាឈើស្អុយក្នុង ជាឈើពុក ជាឈើជ្រោកជ្រាក ឈើទាំងនោះ កាលត្រូវគេគោះដោយស្លាបដឹងហើយ ក៏បញេ្ចញសូរបែបព្រុក ៗ។ បុរសនោះ ក៏កាត់យកឈើនោះត្រង់គល់ លុះកាត់គល់ហើយ ទើបកាត់ចុង លុះកាត់ចុងហើយ ទើបសំអាតខាងក្នុងឲ្យស្អាត លុះសំអាតខាងក្នុងឲ្យស្អាតហើយ ទើបធ្វើទៅជាថាំងសម្រាប់ដងទឹកអណ្ដូង យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ ការឈានទៅមុខ និងការថយក្រោយ ការមើលទួទៅ ការមើលផ្សេង ៗ ការបត់អវយវៈចូល ការលាអវយវៈចេញ ការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ
ID: 636854619942471608
ទៅកាន់ទំព័រ៖