ព្រះត្រៃបិដក ភាគ ៤៨

កំចាត់​បង់​នូវ​បុគ្គល​ដូចជា​សម្រាម​ ​កំចាត់​បង់​នូវ​បុគ្គល​ជ្រោកជ្រាក​ចេញ​ ​លំដាប់​អំពី​នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​បន្សាត់​នូវ​បុគ្គល​ទាំងឡាយ​ ​ដូចជា​សំដី​ ​ឬ​អង្កាម​ ​មិនមែន​ជា​សមណៈ​ ​លើកខ្លួន​ថា​ជា​សមណៈ​នោះ​ចេញ​ ​លុះ​អ្នក​ទាំងឡាយ​ ​កំចាត់​បង់​នូវ​បុគ្គល​ប្រាថ្នា​លាមក​មាន​អាចារៈ​ ​និង​គោ​ចរៈ​ដ៏​លាមក​ចេញ​ហើយ​ ​ជា​អ្នកមាន​ស្មារតី​ ​ចូរ​កំណត់​នូវ​ការ​នៅ​រួមគ្នា​ដោយ​បុគ្គល​បរិសុទ្ធ​ ​និង​មិន​បរិសុទ្ធ​ ​គួរ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​មាន​ប្រាជ្ញា​ដ៏​ខ្ជាប់ខ្ជួន​ ​និង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​។​

​ចប់​ ​មេត្តា​វគ្គ​ ​ទី១​។​
​ឧទ្ទាន​ក្នុង​មេត្តា​វគ្គ​នោះ​គឺ​


និយាយ​អំពី​អានិសង្ស​មេត្តា​ចេ​តោស​មា​ធិ​ ​១​ ​អំពី​ការបាន​បញ្ញា​ ​ពីរ​លើក​ ​អំពី​បុគ្គល​ជាទីស្រឡាញ់​ ​ពីរ​លើក​ ​អំពី​បុគ្គល​មិនជា​ទីស្រឡាញ់​ ​ពីរ​លើក​ ​អំពី​លោកធម៌​ ​និង​ការប្រាសចាក​លោកធម៌​ ​១​ ​អំពី​ទេវទត្ត​ ​១​ ​អំពី​ព្រះ​ឧត្ដរៈ​ ​១​ ​អំពី​ព្រះ​នន្ទៈ​ ​១​ ​អំពី​សមណៈ​ដូចជា​សម្រាម​ ​១​។​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636854620547846234
ទៅកាន់ទំព័រ៖