ព្រះត្រៃបិដក ភាគ ៤៨

​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​មនុស្សឥតកំណើត​ទេតើ​។​ ​ព្រះ​ដ៏​មានជោគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្សឥតកំណើត​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ពីព្រោះ​កិរិយា​ដេក​ក្នុង​គភ៌​តទៅទៀត​ ​ដំណើរ​កើត​ក្នុង​ភព​តទៅទៀត​ ​បើ​អ្នកណា​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចដើម​ត្នោត​ដែលគេ​គាស់រំលើង​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅទៀត​ហើយ​ ​តថាគត​ហៅ​អ្នកនោះ​ថា​ ​អ្នក​ឥតកំណើត​ ​ម្នាល​ព្រាហ្មណ៍​ ​កិរិយា​ដេក​ក្នុង​គភ៌​តទៅទៀត​ ​ដំណើរ​កើត​ក្នុង​ភព​តទៅមុខ​ទៀត​ ​តថាគត​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចជា​ដើមត្នោត​ដែលគេ​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​ទៅខាងមុខ​ទៀតហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្សឥតកំណើត​នោះ​ ​គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636854622144497557
ទៅកាន់ទំព័រ៖