ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ព្រាហ្មណ៍​ ​ដូចជា​ស៊ុតមាន់​ទាំងឡាយ​ ​៨ក្ដី​ ​១០ក្ដី​ ​១២ក្ដី​ ​ស៊ុតមាន់​ទាំងនោះ​ ​គឺ​មេមាន់​ក្រាប​ដោយ​ប្រពៃ​ហើយ​ ​ធ្វើឲ្យ​កក់ក្ដៅ​ ​ដោយ​ប្រពៃ​ហើយ​ ​ឲ្យ​ចាប់​ក្លិន​មេ​ ​ដោយ​ប្រពៃ​ហើយ​ ​(​លុះដល់​វេលា​ញាស់​)​ ​ក៏​បណ្ដា​កូនមាន់​ទាំងនោះ​ ​កូនមាន់​ណា​ ​ទំ​លាយ​សម្បក​ស៊ុត​ ​ដោយ​ចុង​ក្រចកជើង​ ​ឬ​ដោយ​ចុង​ចំពុះ​ ​ហើយ​ញាស់​ចេញ​មក​ដោយ​ស្រួល​មុនគេ​បំផុត​ ​បើដូច្នេះ​ ​តើ​អ្នកផង​គួរ​ហៅ​កូនមាន់​នោះ​ថា​ ​កូនច្បង​ ​ឬ​កូនពៅ​ហៈ​!​។​ ​ព្រាហ្មណ៍​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​(​កូនមាន់​នោះ​)​ ​គេ​គួរ​ហៅថា​ ​កូនច្បង​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីព្រោះ​វា​ជា​បង​គេ​បំផុត​។​ ​ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ពពួកសត្វ​ ​ដូចជា​ស៊ុត​ ​(​មាន់​)​ ​មាន​អវិជ្ជា​ ​គឺ​សេចក្ដី​ល្ងង់​ ​ដូចជា​សម្បក​ស៊ុត​ ​កំពុង​រួបរឹត​ ​ក្នុង​លោក​មានតែ​តថាគត​ម្នាក់ឯង​ ​ដែល​ទំ​លាយ​សម្បក​ស៊ុត​ ​គឺ​សេចក្ដី​ល្ងង់​ ​ហើយ​ត្រាស់​ដឹងខ្លួន​ឯង​ ​ដោយ​ប្រពៃ​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ដែល​មិន​មានគុណ​ជាត​ឯទៀត​ប្រសើរ​ជាង​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ឯង​ ​ជាចម្បង​ ​ជា​បុគ្គល​ប្រសើរ​បំផុត​ជាង​សត្វលោក​ ​ម្នាល​ព្រាហ្មណ៍​ ​ព្យាយាម​ ​តថាគត​បាន​តាំងផ្ដើម​ហើយ​ ​មិន​បន្ធូរបន្ថយ​ឡើយ​ ​ទាំង​ស្មារតី​ ​តថាគត​ក៏​ប្រុង​មិន​ឲ្យ​មាន​ភ្លាត់​ ​កាយ​សោត​ ​ក៏​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636854622401682267
ទៅកាន់ទំព័រ៖