ព្រះត្រៃបិដក ភាគ ៤៨

ចិត្ត​ក៏​នឹង​ល្អ​ ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​នោះ​ ​លុះ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​ធម៌​ទាំងឡាយ​ជាអកុសល​ហើយ​ ​ក៏​ចូល​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្ក​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើត​អំពើ​សេចក្ដី​ស្ងប់ស្ងាត់​ ​ព្រោះ​រម្ងាប់​វិតក្ក​វិចារៈ​ ​តថាគត​ ​បាន​ចូល​ដល់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ក្នុង​សន្ដាន​ ​ចិត្ត​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​កើតអំពី​សមាធិ​ ​ព្រោះ​លះបង់​បីតិ​ចេញ​ហើយ​ ​តថាគត​ ​ជា​បុគ្គល​ព្រងើយ​ផង​ ​មានសតិ​ ​សម្បជញ្ញៈ​ផង​ ​សោយសុខ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយ​ទាំងឡាយ​ ​តែង​សរសើរ​នូវ​បុគ្គល​ ​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ ​បុគ្គល​អ្នក​បាន​តតិយជ្ឈាន​ ​មានចិត្ត​ព្រងើយ​ ​មានស្មារតី​ ​មាន​ប្រក្រតី​នៅជា​សុខ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​តថាគត​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ ​ព្រោះ​លះបង់​នូវ​សេចក្ដីសុខ​ផង​ ​ព្រោះ​លះបង់​នូវ​សេចក្ដីទុក្ខ​ផង​ ​ព្រោះ​រំលត់​នូវ​សោមនស្ស​ ​និង​ទោមនស្ស​អំពី​មុន​ផង​ ​តថាគត​បាន​ចូល​ដល់​ចតុត្ថជ្ឈាន​ ​ដែល​ឥត​ទុក្ខ​ ​ឥត​សុខ​ ​មានសតិ​ដ៏​ស្អាត​ ​ប្រាកដ​ចំពោះ​ត្រង់​ឧបេក្ខា​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្ដី​សៅហ្មង​ ​ជា​ចិត្តទន់​ ​សមគួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​យ៉ាងនេះ​ហើយ​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636854622579782454
ទៅកាន់ទំព័រ៖