ព្រះត្រៃបិដក ភាគ ៤៨

​ភិក្ខុ​នោះ​ ​លុះ​បាន​ស្ដាប់ធម៌​នោះ​ហើយ​ ​ទើប​ញុំាង​សេចក្តី​ស្ងប់​រម្ងាប់​ ​២​ ​ប្រការ​ ​ឲ្យ​សម្រេច​ ​គឺ​ការ​ស្ងប់​រម្ងាប់​កាយ​ ​១​ ​ស្ងប់​រម្ងាប់ចិត្ត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​ទី៣​ ​ជា​បច្ច័យ​ ​ទី៣​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា​ ​ជា​ខាងដើម​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដែល​ខ្លួន​មិនធ្លាប់​បាន​ ​ដើម្បី​ជាភិយ្យោភាព​ ​ដ៏​ធំ​ទូលាយ​ ​ចំរើន​ ​បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន​។​ ​ភិក្ខុ​ជា​អ្នកមានសីល​ ​សង្រួម​ហើយ​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​ទី៤​ ​ជា​បច្ច័យ​ ​ទី៤​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា​ ​ជា​ខាងដើម​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដែល​ខ្លួន​មិនធ្លាប់​បាន​ ​ដើម្បី​ជាភិយ្យោភាព​ដ៏​ធំ​ទូលាយ​ ​ចំរើន​ ​បរិបូណ៌​នូវ​បញ្ញា​ ​ដែល​ខ្លួន​បាន​។​ ​ភិក្ខុ​ជា​អ្នករៀន​សូត្រ​ច្រើន​ ​ទ្រទ្រង់​ព្រះ​សូត្រ​ ​ចេះចាំ​ព្រះ​សូត្រ​ ​ធម៌​ទាំងឡាយ​ណា​ ​មាន​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្ដាល​ ​ពីរោះ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ ​ដ៏​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636854612745159946
ទៅកាន់ទំព័រ៖