ព្រះត្រៃបិដក ភាគ ៤៨
ដូចជាបុគ្គលដែលមិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តបញ្ជូនទៅ។ ម្នាលព្រាហ្មណ៍ នេះឯងជាការញាស់ចេញជាដំបូង របស់តថាគត ដូចជាកូនមាន់ញាស់ចេញចាកសម្បកស៊ុត។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្ដីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ តថាគត ទើបបង្អោនចិត្ត ដើម្បីដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ (ចុតូបបាតញ្ញាណ)។ តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ថោកទាប និងឧត្ដម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎! សត្វទាំងឡាយអម្បាលនេះ ប្រកបដោយកិរិយាប្រព្រឹត្តអាក្រក់ដោយកាយ ដោយវាចា ដោយចិត្ត និយាយតិះដៀលអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក មួយសោត ឱហ្ន៎! សត្វទាំងឡាយនេះ
ID: 636854659207087416
ទៅកាន់ទំព័រ៖