ព្រះត្រៃបិដក ភាគ ៤៨
តថាគត ទើបបង្អោនចិត្តទៅ ដើម្បីដឹងនូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈទាំងឡាយ (អាសវក្ខយញ្ញាណ)។ តថាគតដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្ដីរំលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យបានដល់នូវសេចក្ដីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះជាអាសវៈ ដឹងប្រាកដតាមពិតថា ធម៌នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្ដីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យបានដល់នូវសេចក្ដីរលត់នៃអាសវៈ កាលដែលតថាគតដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តនៃតថាគតក៏ផុតចាកគ្រឿងត្រាំង គឺកាមផង គឺភពផង គឺអវិជ្ជាផង កាលបើចិត្តនៃតថាគត បានរួចផុតស្រឡះហើយ សេចក្ដីដឹងថាចិត្តផុតស្រឡះ ក៏កើតប្រាកដឡើង តថាគត ដឹងច្បាស់ថា កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡកិច្ចនេះទៀតមិនមានឡើយ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី៣ នេះហើយ ដែលតថាគតបានក្នុងយាមជាបំផុតនៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត
ID: 636854659578498659
ទៅកាន់ទំព័រ៖