ព្រះត្រៃបិដក ភាគ ៤៨

​ដូចជា​បុគ្គល​មិន​ប្រហែសធ្វេស​ ​ខំប្រឹង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​ជា​ការ​ញាស់​ជា​គំរប់​ ​៣​ ​របស់​តថាគត​ ​ដូចគ្នានឹង​ការ​ញាស់​ចេញ​របស់​កូនមាន់​អំពី​សម្បក​ស៊ុត​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​វេរ​ញ្ជ​ព្រាហ្មណ៍​ ​បាន​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​វិញ​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអង្គ​ជាចម្បង​ជាង​មនុស្ស​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអង្គ​ប្រសើរ​បំផុត​ជាង​មនុស្ស​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​គួរនា​ដូចជា​មនុស្ស​ចាប់​របស់​ដែលគេ​ផ្កាប់​ចុះ​ ​ឲ្យ​ផ្ងារ​ឡើង​ ​ពុំ​នោះ​ ​ដូច​មនុស្ស​បើក​បង្ហាញ​របស់​ដែលគេ​លាក់​បិទបាំង​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងទិស​ ​ឬក៏​ដូចជា​មនុស្ស​កាន់​ប្រទីប​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​អ្នកមាន​ភ្នែក​ ​នឹង​ឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​ខ្ញុំ​ព្រះអង្គ​នុ៎ះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ទី​រលឹក​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​សរណៈ​ស្មើដោយ​ជីវិត​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636854659766969439
ទៅកាន់ទំព័រ៖