ព្រះត្រៃបិដក ភាគ ៤៨

​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ចង់​ចូល​ទៅ​ដើម្បី​ជួបនឹង​ព្រះសមណគោតម​។​ ​និ​គន្ថ​នាដ​បុត្រ​តប​ថា​ ​ម្នាល​សីហៈ​ ​អ្នកឯង​ ​ជា​កិរិយ​វាទ​ ​នឹង​ចូល​ទៅ​ជួប​ព្រះសមណគោតម​ ​ជា​អកិរិយវាទ​ដូចម្ដេច​កើត​ ​ម្នាល​សីហៈ​ ​ព្រោះថា​ ​សមណគោតម​ ​ជា​អកិរិយវាទ​ ​តែង​សំដែងធម៌​ ​ដើម្បី​ឃាត់​កិច្ចការ​ថា​មិន​ត្រូវ​ធ្វើ​ ​ទាំង​ទូន្មាន​ពួក​សាវក​ ​ដោយ​ធម៌​នោះ​ដែរ​។​ ​លំដាប់នោះ​ ​ការប្រុងប្រៀប​ដំណើរ​ដើម្បី​ទៅ​ជួប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​របស់​សីហ​សេនាបតី​ ​ក៏​ត្រឡប់ជា​អាក់ខាន​ទៅវិញ​។​ ​ពួក​លិ​ច្ឆ​វីជន​ច្រើន​នាក់​ ​ដែល​មា​នកេរ្តិ​ឈ្មោះ​ល្បីល្បាញ​ ​អង្គុយ​ប្រជុំ​គា្ន​ក្នុង​សណ្ឋាគារ​សាលា​ ​ពោល​សរសើរគុណ​ព្រះពុទ្ធ​ ​សរសើរគុណ​ព្រះធម៌​ ​សរសើរគុណ​ព្រះសង្ឃ​ ​ដោយ​អនេកបរិយាយ​ ​ក្នុង​លើក​ទី២​ ​ទៀត​។​ ​សីហ​សេនាបតី​ ​មាន​សេចក្ដី​ត្រិះរិះ​ក្នុង​លើក​ទី២​ ​ទៀត​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ជាក់ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ប្រាកដ​ ​បាន​ជាពួក​លិ​ច្ឆ​វិ​ជន​ ​ច្រើន​នាក់​ដែល​មា​នកេរ្តិ​ឈ្មោះ​ល្បីល្បាញ​ទាំងនេះ​ ​អង្គុយ​ប្រជុំ​គា្ន​ក្នុង​សណ្ឋាគារ​សាលា​ ​ពោល​សរសើរគុណ​ព្រះពុទ្ធ​ ​សរសើរគុណ​ព្រះធម៌​ ​សរសើ​គុណព្រះសង្ឃ​ ​ដោយ​អនេកបរិយាយ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ចូល​ទៅ​ដើម្បី​ជួបនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636854660174352740
ទៅកាន់ទំព័រ៖