ព្រះត្រៃបិដក ភាគ ៤៨
លំដាប់នោះ សីហសេនាបតី ក៏ចូលទៅឯលំនៅរបស់និគន្ថនាដបុត្រ លុះចូលទៅដល់ហើយ បានស្នើសេចក្ដីនេះនឹងនិគន្ថនាដបុត្រថា បពិត្រលោកដ៏ចំរើន ខ្ញុំចង់ចូលទៅដើម្បីជួបព្រះសមណគោតម។ និគន្ថនាដបុត្រតបថា ម្នាលសីហៈ ចំណែកអ្នកឯងជាកិរិយវាទ នឹងចូលទៅដើម្បីជួបព្រះសមណគោតម ជាអកិរិយវាទដូចម្ដេចកើត ម្នាលសីហៈ ព្រោះថា សមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ដើម្បីឃាត់ថា កិច្ចការ មិនត្រូវធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះដែរ។ ការប្រុងប្រៀបដំណើរដើម្បីទៅជួបព្រះដ៏មានព្រះភាគ របស់សីហសេនាបតី ក៏ត្រឡប់ជាអាក់ខានទៅវិញ ក្នុងលើកទី២ ទៀត។ ពួកលិច្ឆវីជនច្រើននាក់ ដែលមានកេរ្តិឈ្មោះល្បីល្បាញ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ ក្នុងលើកទី៣ទៀត។ សីហសេនាបតី មានសេចក្តីត្រិះរិះក្នុងលើកទី៣ ដូច្នេះថា
ID: 636854660338542131
ទៅកាន់ទំព័រ៖