ព្រះត្រៃបិដក ភាគ ៤៨
ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន ទ្រទ្រង់ចាំស្ទាត់ រត់មាត់ ជាក់ច្បាស់ក្នុងចិត្ត យល់ច្បាស់ដោយទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៥ ជាបច្ច័យ ទី៥ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញា ដែលខ្លួនបាន។ ភិក្ខុប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ហើយបំពេញនូវកុសលធម៌ទាំងឡាយ មានកំឡាំង មានសេចក្តីប្រឹងប្រែងដ៏មាំ មិនដាក់ធុរៈ ក្នុងធម៌ទាំងឡាយជាកុសល ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៦ ជាបច្ច័យ ទី៦ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាពដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញាដែលខ្លួនបាន។ ភិក្ខុនៅក្នុងសង្ឃ មិនមែននិយាយផ្តេសផ្ដាស មិនមែនជាអ្នកនិយាយតិរច្ឆានកថា រមែងសំដែងធម៌ដោយខ្លួនឯងផង អារាធនាអ្នកឯទៀត ឲ្យសំដែងផង មិនមើលងាយព្រះអរិយៈ ដែលស្ងប់ស្ងៀមផង ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៧ ជាបច្ច័យ ទី៧
ID: 636854612952061780
ទៅកាន់ទំព័រ៖