ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​សីហៈ​ ​ដែល​អ្នកផង​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ខ្ពើមរអើម​ ​តែង​សំដែងធម៌​ ​ដើម្បី​សេចក្ដី​ខ្ពើមរអើម​ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​ដែល​អ្នកផង​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​បំផ្លាញ​ ​តែង​សំដែងធម៌​ ​ដើម្បី​បំផ្លាញ​ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​ដែល​អ្នកផង​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ដុត​កំ​ដៅ​ ​តែង​សំដែងធម៌​ ​ដើម្បី​ដុត​កំ​ដៅ​ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​ដែល​អ្នកផង​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្សឥតកំណើត​ ​តែង​សំដែងធម៌​ ​ដើម្បី​ឥតកំណើត​ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​ដែល​អ្នកផង​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​លួងលោម​ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636854660907384667
ទៅកាន់ទំព័រ៖