ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​សីហៈ​ ​ចុះ​បរិយាយ​ដែល​អ្នកផង​ថា​ ​ព្រះសមណគោតម​ ​ជា​អកិរិយវាទ​ ​តែង​សំដែងធម៌​ ​ដើម្បី​ឃាត់​ថា​ ​កិច្ចការ​មិន​ត្រូវ​ធ្វើ​ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​សីហៈ​ ​ព្រោះថា​ ​តថាគត​ ​តែង​និយាយ​ថា​ ​មិន​គួរ​ធ្វើ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ទេ​ ​តែង​និយាយ​ថា​ ​មិន​គួរ​ធ្វើ​អកុសល​ទាំងឡាយ​ដ៏​អាក្រក់​ច្រើនប្រការ​ទេ​។​ ​ម្នាល​សីហៈ​ ​នេះឯង​ជា​បរិយាយ​ដែល​អ្នកផង​ថា​ ​ព្រះសមណគោតម​ ​ជា​អកិរិយវាទ​ ​តែង​សំដែងធម៌​ ​ដើម្បី​ឃាត់​ថា​ ​កិច្ចការ​មិន​ត្រូវ​ធ្វើ​ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​។​ ​ម្នាល​សីហៈ​ ​ចុះ​បរិយាយ​ដែល​អ្នកផង​ថា​ ​ព្រះសមណគោតម​ ​ជា​កិរិយ​វាទ​ ​តែង​សំដែងធម៌​ ​ដើម្បី​ធ្វើ​ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​សីហៈ​ ​ព្រោះថា​តថាគត​តែង​និយាយ​ថា​ ​គួរ​ធ្វើ​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​ ​តែង​និយាយ​ថា​ ​គួរ​ធ្វើកុសល​ធម៌​ទាំងឡាយ​ច្រើនប្រការ​។​ ​ម្នាល​សីហៈ​ ​នេះឯង​ ​ជា​បរិយាយ​ ​ដែល​អ្នកផង​ថា​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636854661071514055
ទៅកាន់ទំព័រ៖