ព្រះត្រៃបិដក ភាគ ៤៨
ព្រះសមណគោតម ជាកិរិយវាទ តែងសំដែងធម៌ ដើម្បីធ្វើ ទាំងទូន្មានពួកសាវក ដោយធម៌នោះ។ ម្នាលសីហៈ ចុះបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាឧច្ឆេទវាទ តែងសំដែងធម៌ ដើម្បីកាត់ផ្ដាច់ផ្ដិល ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគតតែងនិយាយ ចំពោះការកាត់ផ្ដាច់ផ្ដិលរាគៈ ទោសៈ មោហៈ តែងនិយាយចំពោះការកាត់ផ្ដាច់ផ្ដិលនូវអកុសលធម៌ទាំងឡាយច្រើនប្រការ។ ម្នាលសីហៈ នេះឯងជាបរិយាយ ដែលអ្នកផងថា ព្រះសមណគោតម ជាឧច្ឆេទវាទ តែងសំដែងធម៌ ដើម្បីកាត់ផ្ដាច់ផ្ដិល ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ ចុះបរិយាយ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម តែងសំដែងធម៌ ដើម្បីខ្ពើមរអើម ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគតខ្ពើមរអើមកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ខ្ពើមរអើម ការប្រកបចិត្ត ផ្ដេកផ្ដិតទៅរកអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ។ ម្នាលសីហៈ នេះឯងជាបរិយាយដែលអ្នកផងថា
ID: 636854661255244564
ទៅកាន់ទំព័រ៖