ព្រះត្រៃបិដក ភាគ ៤៨
ព្រះសាស្ដាទ្រង់ត្រាស់ថា ម្នាលសីហៈ អ្នកចូរធ្វើនូវការពិចារណា រួចហើយសិមធ្វើ (ព្រោះ) ការពិចារណារួចហើយ សិមធ្វើ រមែងជាគុណគាប់ប្រសើររបស់ពួកមនុស្សអ្នកចេះដឹងប្រហែលនឹងអ្នក។ សីហសេនាបតី ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្ដីពេញចិត្ត ត្រេកអរលើសលុបហួសប្រមាណ ចំពោះភាសិតរបស់ព្រះអង្គ ដោយហេតុដែលព្រះអង្គ សំដែងនឹងខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ អ្នកចូរធ្វើនូវការពិចារណារួចហើយសិមធ្វើ (ព្រោះ) ការពិចារណារួចហើយសិមធ្វើ រមែងជាគុណគាប់ប្រសើររបស់ពួកមនុស្សអ្នកចេះដឹងប្រហែលនឹងអ្នក បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកអន្យតិរិ្ថយ បានខ្ញុំព្រះអង្គជាសាវកហើយ ក៏ដង្ហែទង់ ចូលទៅកាន់ក្រុងវេសាលីទាំងមូល ហើយប្រកាសសេចក្តីថា សីហសេនាបតី បានចុះចូលមកជាសាវករបស់ពួកយើងហើយ ចំឡែកតែព្រះដ៏មានព្រះភាគ ត្រឡប់ជាទ្រង់ត្រាស់ចំពោះខ្ញុំព្រះអង្គយ៉ាងនេះវិញថា ម្នាលសីហៈ អ្នកចូរធ្វើនូវការពិចារណា រួចហើយសិមធ្វើ (ព្រោះ) ការពិចារណារួចហើយសិមធ្វើ រមែងជាគុណគាប់ប្រសើរ របស់មនុស្សអ្នកចេះដឹងប្រហែលនឹងអ្នក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ
ID: 636854661980556049
ទៅកាន់ទំព័រ៖