ព្រះត្រៃបិដក ភាគ ៤៨

​សូម​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ស្មើដោយ​ជីវិត​ ​ជា​គំរប់​ពីរ​ដង​ផង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សីហៈ​ ​ត្រកូល​របស់​អ្នក​ ​ដូចជា​អណ្ដូងទឹក​របស់​ពួក​និគ្រន្ថ​ ​អស់​កាលយូរ​ណាស់​មក​ហើយ​ ​អ្នក​គប្បី​សំគាល់​នូវ​បិណ្ឌបាត​ ​ដែល​អ្នក​គួរឲ្យ​ដល់​ពួក​និគ្រន្ថ​ ​ដែល​ចូល​មករ​ក​នោះ​ផង​។​ ​សីហ​សេនាបតី​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្ដី​ពេញចិត្ត​ ​ត្រេកអរ​លើសលុប​ហួសប្រមាណ​ ​ចំពោះ​ភាសិត​របស់​ព្រះអង្គ​ ​ដោយហេតុ​ដែល​ព្រះអង្គ​បាន​សំដែង​នឹង​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​សីហៈ​ ​ត្រកូល​របស់​អ្នក​ ​ដូចជា​អណ្ដូងទឹក​ ​របស់​ពួក​និគ្រន្ថ​ ​អស់​កាលយូរ​ណាស់​មក​ហើយ​ ​អ្នក​គប្បី​សំគាល់​ ​នូវ​បិណ្ឌបាត​ ​ដែល​អ្នក​គួរឲ្យ​ដល់​ពួក​និគ្រន្ថ​ ​ដែល​ចូល​មករ​ក​នោះ​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ធ្លាប់​ឮ​ពាក្យ​នេះ​ថា​ ​ព្រះសមណគោតម​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​បុគ្គល​ត្រូវឲ្យ​ទាន​ដល់​តថាគត​តែ​ម្យ៉ាង​ ​មិន​ត្រូវឲ្យ​ទាន​ដល់​ពួក​សាស្ដា​ដទៃ​ឡើយ​ ​បុគ្គល​ត្រូវឲ្យ​ទាន​ដល់​ពួក​សាវក​របស់​តថាគត​តែ​ម្យ៉ាង​ ​មិន​ត្រូវឲ្យ​ទាន​ដល់​ពួក​សាវក​ ​របស់​ពួក​សាស្ដា​ដទៃ​ឡើយ​ ​បុគ្គល​ឲ្យ​ទាន​ដល់​តថាគត​តែ​ម្យ៉ាង​ ​ទើប​មានផល​ច្រើន​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636854662142795329
ទៅកាន់ទំព័រ៖