ព្រះត្រៃបិដក ភាគ ៤៨

​ឲ្យ​ដល់​ពួក​សាស្ដា​ដទៃ​ ​មិន​មានផល​ច្រើន​ឡើយ​ ​បុគ្គល​ឲ្យ​ទាន​ដល់​ពួក​សាវក​របស់​តថាគត​តែ​ម្យ៉ាង​ ​ទើប​មានផល​ច្រើន​ ​ឲ្យ​ទាន​ដល់​ពួក​សាវក​របស់​ពួក​សាស្ដា​ដទៃ​ ​មិន​មានផល​ច្រើន​ឡើយ​ ​តែ​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រឡប់ជា​បបួល​ខ្ញុំ​ព្រះអង្គ​ ​ឲ្យ​ធ្វើទាន​ក្នុង​ពួក​និគ្រន្ថ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំណែកខាង​ខ្ញុំ​ព្រះអង្គ​ ​គង់​នឹង​ដឹង​នូវ​កាលគួរ​ ​ក្នុង​ទាន​នុ៎ះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចំា​ទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ជា​គំរប់​បីដង​ផង​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ ​ចំពោះ​សីហ​សេនាបតី​ ​គឺ​ទ្រង់​ប្រកាស​នូវ​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​នូវ​ទោស​របស់​កាម​ដ៏​លាមក​ ​សៅហ្មង​ ​និង​អានិសង្ស​ក្នុង​ការ​ចេញ​ចាក​កាម​។​ ​កាលណា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​ថា​ ​សីហ​សេនាបតី​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ផុត​ចាក​នីវរណធម៌​ ​មានចិត្ត​ខ្ពស់​ ​មានចិត្ត​ជ្រះថ្លា​ហើយ​ ​ទើប​ទ្រង់​ប្រកាស​នូវ​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​លើកឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ ​ទុក្ខសច្ច​ ​សមុទយសច្ច​ ​និរោធ​សច្ច​ ​មគ្គសច្ច​។​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636854662352597329
ទៅកាន់ទំព័រ៖