ព្រះត្រៃបិដក ភាគ ៤៨

លំដាប់នោះ​ ​សីហ​សេនាបតី​ ​ក៏​ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ដោយ​កាល​កន្លងទៅ​នៃ​រាត្រី​នោះ​ ​ទើប​ប្រើ​បុរស​នោះ​ ​ឲ្យ​ទៅ​ក្រាបទូល​នូវ​ភត្តកាល​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​ក្នុង​ផ្ទះ​របស់​សីហ​សេនាបតី​ ​សម្រេច​ហើយ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្ដេច​ចូល​ទៅកាន់​លំនៅ​របស់​សីហ​សេនាបតី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែល​សីហ​សេនាបតី​ក្រាល​បម្រុងទុក​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​ក្នុង​សម័យ​នោះ​ ​ពួក​និគ្រន្ថ​ ​ជាច្រើន​នាក់​ ​ផ្គង​នូវ​ដើមដៃ​ ​ស្រែក​កន្ទក់កន្ទេញ​ ​សព្វ​ច្រក​ ​សព្វ​ផ្លូវ​ត្រឡែងកែង​ ​ក្នុង​ក្រុង​វេសាលី​ថា​ ​ថ្ងៃនេះ​សីហ​សេនាបតី​ ​សម្លាប់សត្វ​មាន​សរីរៈ​ធាត់​ធំ​ ​ធ្វើ​ភត្ត​ដើម្បី​សមណគោតម​ ​ៗ​ ​ទុកជា​ដឹង​ ​គង់​ឆាន់​នូវ​សាច់​ដែលគេ​សម្លាប់​ចំពោះខ្លួន​ ​(​ព្រះសមណគោតម​នេះ​ឈ្មោះថា​ត្រូវ​)​ ​បដិ​ច្ច​កម្ម​(​១​)​ ​។​ ​
​(​១​)​ ​ពាក្យ​ថា​ ​បដិ​ច្ច​កម្ម​នេះ​ ​ជា​ឈ្មោះ​អំពើ​របស់​អ្នក​ដែល​គ្រាន់តែ​បរិភោគ​សាច់​ ​ក៏បាន​នាម​ថា​សម្លាប់សត្វ​ដែរ​ ​ឬ​ជា​ឈ្មោះ​អំពើ​ដែលគេ​សម្លាប់​ព្រោះ​អាស្រ័យ​ខ្លួន​ ​ពុំ​នោះ​សោត​ ​ពាក្យ​ថា​ ​បដិ​ច្ច​កម្ម​នេះ​ ​ជា​ឈ្មោះ​របស់​និមិត្តកម្ម​។​ ​លទ្ធិ​ពួក​និគ្រន្ថ​ប្រកាន់​ថា​ ​បដិ​ច្ច​កម្ម​នោះ​ ​ជាអកុសល​ ​ត្រូវ​បាន​ដល់​អ្នកឲ្យ​ពាក់កណ្តាល​ ​អ្នកទទួល​ពាក់កណ្តាល​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636854662881177562
ទៅកាន់ទំព័រ៖