ព្រះត្រៃបិដក ភាគ ៤៨

លំដាប់នោះ​ ​បុរស​ម្នាក់​ ​ក៏​ចូល​ទៅ​ឯ​កន្លែង​ ​ដែល​សីហ​សេនាបតី​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ខ្សឹប​ប្រាប់​ក្បែរ​ត្រចៀក​នៃ​សីហ​សេនាបតី​ថា​ ​សូម​ព្រះតេជព្រះគុណ​ជ្រាប​ ​ពួក​និគ្រន្ថ​ជាច្រើន​ទាំងអម្បាល​នេះ​ ​ផ្គង​ដើមដៃ​កន្ទក់កន្ទេញ​ ​សព្វ​ច្រក​ ​សព្វ​ផ្លូវ​ត្រឡែងកែង​ ​ជិត​ក្រុង​វេសាលី​ថា​ ​ក្នុងថ្ងៃនេះ​ ​សីហ​សេនាបតី​ ​សម្លាប់សត្វ​មាន​សរីរៈ​ធាត់​ធំ​ ​ធ្វើ​ភត្ត​ដើម្បី​ព្រះសមណគោតម​ ​ៗ​ ​ទុកជា​ដឹង​ ​ក៏​គង់​ឆាន់​នូវ​សាច់​ដែលគេ​សម្លាប់​ចំពោះខ្លួន​ ​ព្រះសមណគោតម​នេះ​ ​ឈ្មោះថា​ ​ត្រូវ​បដិ​ច្ច​កម្ម​។​ ​លោកម្ចាស់​ទាំងឡាយ​ ​មិន​គួរ​សោះ​ ​ព្រោះថា​ ​លោក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ប្រាថ្នា​រកទោស​ព្រះពុទ្ធ​ ​ប្រាថ្នា​រកទោស​ព្រះធម៌​ ​ប្រាថ្នា​រកទោស​ព្រះសង្ឃ​ ​អស់​កាល​ជា​យូរណាស់​មក​ហើយ​ ​តែ​លោក​ដ៏​មាន​អាយុ​ទាំងនោះ​ ​មិន​អៀន​សោះ​ ​នៅតែ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ដោយ​ពាក្យ​មិន​មាន​ ​ពាក្យ​ទទេ​ ​ជា​ពាក្យ​កុហក​ ​មិន​ពិត​ ​ទាំងពួង​យើង​ក៏​មិន​ក្លែង​ផ្ដាច់បង់​សត្វ​ចាក​ជីវិត​ព្រោះហេតុតែ​ជីវិត​ ​(​របស់​ខ្លួន​ឡើយ​)​។​ ​លំដាប់នោះ​ ​សីហ​សេនាបតី​ ​ញុំាង​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្ដម​ដោយដៃ​ខ្លួនឯង​។​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636854663049437186
ទៅកាន់ទំព័រ៖