ព្រះត្រៃបិដក ភាគ ៤៨

​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ឆាន់​រួច​ ​លែង​ដាក់​ព្រះហស្ដ​ទៅ​ក្នុង​បាត្រ​ទៀតហើយ​ ​សីហ​សេនាបតី​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​កាលដែល​សីហ​សេនាបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​សេ្ដច​ចេញទៅ​។​
 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​របស់​ស្ដេច​ដែល​ប្រកបដោយ​អង្គ​ ​៨យ៉ាង​ ​ជា​សត្វ​គួរ​ដល់​ព្រះរាជា​ ​ជា​រាជបម្រើ​ ​ដល់​នូវ​ការរាប់​ថា​ជា​អង្គ​របស់​ព្រះរាជា​។​ ​អង្គ​ ​៨​ ​យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​របស់​សេ្ដច​ ​ជា​សត្វ​មានកំណើត​ដ៏​ល្អ​ទាំងពីរ​ខាង​ ​គឺ​ទាំង​ខាង​មេ​ ​និង​ខាង​បា​ ​១​ ​សេះ​អាជានេយ្យ​ទាំងឡាយ​ ​ដ៏​ល្អ​ដទៃទៀត​ ​កើត​ក្នុង​ទិស​ណា​ ​ក៏​កើត​ក្នុង​ទិស​នោះ​ ​១​ ​ជន​ទាំងឡាយ​ ​ឲ្យ​ស្មៅ​ស្រស់​ក្ដី​ ​ស្មៅ​ស្ងួត​ក្ដីណា​ ​ដល់​វា​ ​ៗ​ ​ក៏​ចេះតែ​ស៊ី​ស្មៅ​ស្រស់​ ​ឬ​ស្មៅ​ស្ងួត​នោះ​ ​ដោយ​គោរព​ ​មិន​ឲ្យ​រាត់រាយ​ ​១​ ​ជា​សត្វ​ខ្ពើមរអើម​នឹង​ការ​អង្គុយ​សង្កត់​នូវ​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​១​ ​វា​ជា​សត្វ​ត្រេកអរ​ ​តែង​សប្បាយ​ ​មិន​បៀតបៀន​នូវ​ពួក​សេះ​ដទៃ​ ​១​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636854663279220328
ទៅកាន់ទំព័រ៖