ព្រះត្រៃបិដក ភាគ ៤៨

ការ​អួតអាង​ ​កោង​ ​មិត​ពត់​ ​និង​ការ​វៀច​ទាំងឡាយ​ណា​របស់​វា​ ​ៗ​ ​ក៏​ធ្វើ​នូវ​ការ​អួតអាង​ជាដើម​នោះ​ ​ឲ្យ​ជាក់ច្បាស់​គួរ​តាមពិត​ ​ដល់​នាយ​សារថី​ ​ៗ​ ​ក៏​ព្យាយាម​ដើម្បី​ញាំញី​នូវ​ការ​អួតអាង​ជាដើម​របស់​វា​ ​១​ ​ជា​សត្វ​តែង​នាំទៅ​ ​តែង​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​ពួក​សេះ​ដទៃ​ ​ទោះ​នាំទៅ​ក៏ដោយ​ ​មិន​នាំទៅ​ក៏ដោយ​ ​អញ​នឹង​នាំទៅ​ដោយពិត​ក្នុង​ទីនោះ​ ​កាលដែល​ទៅ​ ​ក៏​រមែង​ទៅតាម​ផ្លូវត្រង់​តែ​ម្យ៉ាង​ ​១​ ​ជា​សត្វ​មាន​កំឡាំង​មាំមួន​ ​ដែល​នឹង​ថយ​កំឡាំង​ត្រាតែ​សេចក្ដីស្លាប់​គ្រប​សង្កត់​ជីវិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​របស់​ស្ដេច​ ​ប្រកបដោយ​អង្គ​ ​៨​ ​យ៉ាងនេះ​ឯង​ ​ជា​សត្វ​គួរ​ដល់​ព្រះរាជា​ ​ជា​រាជបម្រើ​ ​ដល់​នូវ​ការរាប់​ថា​ជា​អង្គ​របស់​ព្រះរាជា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក៏​យ៉ាងនោះ​ដែរ​ ​ជា​អ្នក​ប្រកបដោយ​ធម៌​ ​៨​ ​យ៉ាង​ ​ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែល​បុគ្គល​ឧទ្ទិសចំពោះ​អ្នកមានសីល​ ​ហើយ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វលោក​។​ ​ធម៌​ ​៨​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​តែង​សង្រួម​ក្នុង​បាតិមោក្ខ​សំវរ​សីល​ ​ជា​អ្នក​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​១​ ​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​មាន​ប្រមាណ​តិចតួច​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636854663500302974
ទៅកាន់ទំព័រ៖