ព្រះត្រៃបិដក ភាគ ៤៨

សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ជន​ប្រគេន​នូវ​ភោជន​ណាមួយ​ ​ទោះ​សៅហ្មង​ក្ដី​ ​ឧត្តម​ក្ដី​ ​ដល់​លោក​ ​ៗ​ ​ក៏​ចេះតែ​ឆាន់​នូវ​ភោជន​នោះ​ ​ដោយ​គោរព​ ​មិន​រើសអើង​ ​១​ ​ជា​អ្នក​ខ្ពើមរអើម​ចំពោះ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​ខ្ពើមរអើម​ ​ចំពោះ​ការ​ជួប​ប្រសព្វ​នឹង​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​១​ ​លោក​ជា​អ្នក​រីករាយ​ ​មានការ​នៅ​សប្បាយ​ ​មិន​បៀតបៀន​ពួក​ភិក្ខុ​ដទៃ​ ​១​ ​ការ​អួតអាង​ ​កោង​ ​មិត​ពត់​ ​និង​ការ​វៀច​ទាំងឡាយ​ណា​របស់​លោក​ ​ៗ​ ​ជា​អ្នកធ្វើ​នូវ​ការ​អួតអាង​ជាដើម​នោះ​ ​ឲ្យ​ជាក់ច្បាស់​តាមពិត​ចំពោះ​ព្រះ​សាស្ដា​ ​ឬ​សព្រហ្មចារី​ជា​វិញ្ញូ​ជន​ ​ព្រះ​សាស្ដា​ ​ឬ​សព្រហ្មចារី​ជា​វិញ្ញូ​ជន​ ​តែង​ព្យាយាម​ដើម្បី​ញាំញី​នូវ​ការ​អួតអាង​ជាដើម​នោះ​ ​របស់​លោក​ ​១​ ​ជា​អ្នក​សិក្សា​ ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​ពួក​ភិក្ខុ​ដទៃ​ ​ទោះ​សិក្សា​ក៏ដោយ​ ​មិន​សិក្សា​ក៏ដោយ​ ​អញ​នឹង​សិក្សា​ក្នុង​ធម្មវិន័យ​នេះ​ដោយពិត​ ​លោក​កាល​នឹង​ទៅ​ ​ក៏​ទៅតាម​ផ្លូវត្រង់​តែ​ម្យ៉ាង​ ​បណ្ដា​ផ្លូវត្រង់​ទាំងនោះ​ ​ផ្លូវត្រង់​នេះ​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​ ​ជា​អ្នកមាន​សេចក្ដីព្យាយាម​តឹងតែង​ថា​ ​ស្បែក​ ​សរសៃ​ ​និង​ឆ្អឹង​ ​ចូរ​ស្វិត​ក្រៀម​ចុះ​ ​សាច់​ ​និង​ឈាម​ ​ចូរ​រីងស្ងួត​ក្នុង​សរីរៈ​ចុះ​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636854663670442705
ទៅកាន់ទំព័រ៖