ព្រះត្រៃបិដក ភាគ ៤៨
កិច្ចណា ដែលអ្នកផងត្រូវដល់ដោយកំឡាំងនៃបុរស ព្យាយាមនៃបុរស សេចក្ដីប្រឹងប្រែងនៃបុរស បើមិនទាន់ដល់នូវកិច្ចនោះទេ ក៏មិនបញ្ឈប់សេចក្ដីព្យាយាម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសីល ហើយនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។
[១៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេះមានពុតត្បុត ៨ យ៉ាង និង ទោសនៃសេះ ៨យ៉ាង បុរសមានពុតត្បុត ៨ យ៉ាង និងទោសនៃបុរស ៨ យ៉ាង ចូរអ្នកទាំងឡាយ ចាំស្ដាប់នូវធម៌នោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុត ៨ យ៉ាង និងទោសនៃសេះ ៨ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ត្រឡប់ថយក្រោយ ញុំាងរថឲ្យត្រឡប់ថយក្រោយ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុត ពួកខ្លះ ក្នុងលោកនេះបែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់សេះ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន
ID: 636854663878594611
ទៅកាន់ទំព័រ៖