ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សេះ​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​មិន​អើពើ​នឹង​ដង​ជន្លួញ​ ​ខាំ​ផ្ដាច់​នូវ​ខ្សែបង្ហៀរ​ ​ដោយ​ធ្មេញ​ទាំងឡាយ​ ​ហើយ​គេច​ចេញទៅ​តាម​សេចក្ដីប្រាថ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​សេះ​ ​ទី៦​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សេះ​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​មិន​ឈានទៅមុខ​ ​មិន​ឈាន​ថយក្រោយ​ ​នៅ​ឈរនឹង​ថ្កល់​ ​ដូចជា​សសរខឿន​ក្នុង​ទីនោះ​ដដែល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​សេះ​ ​ទី៧​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​សេះ​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​កង្កុញ​ជើង​ទាំងពីរ​ខាងមុខ​ ​កង្កុញ​ជើង​ទាំងពីរ​ខាងក្រោយ​ ​ហើយ​ក្រាប​សង្កត់​នូវ​ជើង​ទាំង៤​ ​ក្នុង​ទីនោះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​សេះ​ ​ទី៨​។​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636854664258726353
ទៅកាន់ទំព័រ៖