ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​ ​៨​ ​យ៉ាង​ ​និង​ទោស​នៃ​សេះ​ ​៨​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​មានពុត​ត្បុត​ ​៨យ៉ាង​ ​និង​ទោស​នៃ​បុរស​ ​៨យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ក្នុង​សាសនា​នេះ​ ​ដាស់តឿន​ភិក្ខុ​ផងគ្នា​ ​ដោយ​អា​បតិ្ត​ ​ភិក្ខុ​នោះ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ ​ដាស់តឿន​ដោយ​អាបត្តិ​ ​ក៏​បណ្ដោះបណ្ដៃ​អំពី​អាបត្តិ​ថា​ ​ខ្ញុំ​នឹក​មិន​ឃើញ​ទេៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​នោះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​ត្រឡប់​ថយក្រោយ​ ​ញុំា​ងរ​ថ​ឲ្យ​ត្រឡប់​ខាងក្រោយ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​បុរស​ ​ទី១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្តិ​ ​ភិក្ខុ​នោះ​ ​កាលដែល​ពួក​ភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ​ ​ក៏​តបត​នឹង​ពាក្យចោទ​វិញ​ថា​ ​ប្រយោជន៍អ្វី​ ​អញ​នឹង​និយាយ​ជាមួយ​អ្នកឯង​ ​ដែល​ជា​មនុស្ស​ពាល​ ​មិន​ឈ្លាសវៃ​ ​អម្បាលយ៉ាង​អញ​ ​អ្នកឯង​ហ៊ាន​សំគាល់​ថា​ជា​បុគ្គល​គួរ​គេ​ស្ដីថា​បាន​ទៅ​ហើយ​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636854664436006493
ទៅកាន់ទំព័រ៖