ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​នោះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​ប្រាយ​ជើង​ខាងក្រោយ​ ​ទង្គិច​ក្បាល​នឹង​ក្បាលក្រពើ​រថ​ ​បំបាក់​ឈើ​ជា​ ​៣​ ​កំណាត់​ ​(​ចែ​រថ​)​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​បុរស​ ​ទី២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​ ​ភិក្ខុ​នោះ​ ​កាលដែល​ពួក​ភិក្ខុ​ ​ដាស់តឿន​ ​ដោយ​អាបត្តិ​ ​ក៏​ត្រឡប់​លើកទោស​ ​ដល់​ភិក្ខុ​អ្នក​ដាស់តឿន​វិញ​ថា​ ​អ្នកឯង​ទេតើ​ ​ដែល​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ ​អ្នកឯង​ចូរ​សំដែង​អាបត្តិ​មុន​សិន​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​នោះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​លើក​នូវ​ជើង​ពាក់​លើ​ចន្ទោល​រថ​ ​ហើយ​ញាំញី​នូវ​ចន្ទោល​រថ​ ​ឲ្យ​ខ្ទេចខ្ទី​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​បុរស​ ​ទី៣​។​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636854664634967873
ទៅកាន់ទំព័រ៖