ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​ ​ភិក្ខុ​នោះ​ ​កាលដែល​ពួក​ភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ​ ​ក៏​បិទបាំង​នូវ​ហេតុ​ដទៃ​ដោយហេតុ​ដទៃ​ ​ទាត់ពាក្យ​សំដី​ចោល​ទៅ​ខាងក្រៅ​ ​ធ្វើ​នូវ​សេចក្តី​ក្រោធ​ផង​ ​នូវ​ទោស​ផង​ ​នូវ​សេចក្តី​មិន​ត្រេកអរ​ផង​ ​ឲ្យ​ប្រាកដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​នោះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​ប្រកាន់​ខុសផ្លូវ​ ​ធ្វើ​រថ​ឲ្យ​ខុសផ្លូវ​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​បុរស​ ​ទី៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពួក​ភិក្ខុ​ដាស់តឿន​ ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​ ​ភិក្ខុ​នោះ​ ​កាលដែល​ពួក​ភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ​ ​ក៏​និយាយ​ឆ្កាដៃ​ ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​នោះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​លោតកញ្ជ្រោល​កាយ​ខាងមុខ​ ​ផ្គង​នូវ​ជើង​ទាំងពីរ​ខាងមុខ​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636854664937795194
ទៅកាន់ទំព័រ៖