ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​បុរស​ ​ទី៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​ ​ភិក្ខុ​នោះ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ដាស់តឿន​ដោយ​អាបត្តិ​ ​ក៏​មិន​អើពើ​នឹង​សង្ឃ​ ​មិន​អើពើ​នឹង​ភិក្ខុ​អ្នក​ដាស់តឿន​ ​ដើរចេញ​ទៅ​ទាំង​អាបត្តិ​ ​កាន់​ទី​តាម​សេចក្ដី​ប្រា​ថា្ន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​នោះ​ ​កាលដែល​នាយ​សារថី​ ​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​មិន​អើពើ​នឹង​ដង​ជន្លួញ​ ​ខាំ​ផ្ដាច់​នូវ​ខ្សែបង្ហៀរ​ដោយ​ធ្មេញ​ទាំងឡាយ​ ​ហើយ​គេច​ចេញទៅ​តាម​សេចក្ដី​ប្រា​ថា្ន​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​បុរស​ ​ទី៦​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​ ​ភិក្ខុ​នោះ​ ​កាលដែល​ពួក​ភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ​ ​ក៏​ប្រកែក​ថា​ ​ខ្ញុំ​មិន​ត្រូវ​អា​បតិ្ត​ទេ​ ​ៗ​ ​ភិក្ខុ​នោះ​ ​រមែង​បៀតបៀន​នូវ​សង្ឃ​ដោយ​តុណ្ហីភាព​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​នោះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636854665137646624
ទៅកាន់ទំព័រ៖