ព្រះត្រៃបិដក ភាគ ៤៨

ក៏​មិន​ឈានទៅមុខ​ ​មិន​ឈាន​ថយក្រោយ​ ​នៅ​ឈរនឹង​ថ្កល់​ ​ដូចជា​សសរខឿន​ ​ក្នុង​ទីនោះ​ដដែល​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​មានពុត​ត្បុត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​របស់​បុរស​ ​ទី៧​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​ ​ភិក្ខុ​នោះ​ ​កាលដែល​ពួក​ភិក្ខុ​ចោទ​ដោយ​អាបត្តិ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​លោក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ហេតុអ្វី​ក៏បាន​ជា​ខំ​ខ្វល់ខ្វាយ​នឹង​ខ្ញុំ​ខ្លាំង​ម្ល៉េះ​ ​ណ្ហើយចុះ​ ​ខ្ញុំ​នឹង​លាសិក្ខា​ ​ត្រឡប់​មកកាន់​ភេទ​ថោកទាប​វិញ​ ​ក្នុង​ឥឡូវនេះ​ ​ភិក្ខុ​នោះ​ ​ក៏​លាសិក្ខា​ ​ហើយ​ត្រឡប់​មកកាន់​ភេទ​ថោកទាប​ ​រួច​ពោល​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​លោក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចូរ​មានចិត្ត​ត្រេកអរ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​មានពុត​ត្បុត​នោះ​ ​កាលដែល​នាយ​សារថី​និយាយ​ថា​ ​ឯង​ចូរ​ដើរទៅ​ ​ហើយ​ចាក់​ ​ដាស់តឿន​ ​ក៏​កង្កុញ​ជើង​ទាំងពីរ​ខាងមុខ​ ​កង្កុញ​ជើង​ទាំងពីរ​ខាងក្រោយ​ ​ក្រាប​សង្កត់​នូវ​ជើង​ទាំង​ ​៤​ ​ក្នុង​ទីនោះ​ឯង​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636854665372980085
ទៅកាន់ទំព័រ៖