ព្រះត្រៃបិដក ភាគ ៤៨
មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមន្ទិល ផ្ទះទាំងឡាយ មានការមិនថែទាំជាមន្ទិល ការខ្ជិលច្រអូស ជាមន្ទិលនៃពណ៌សម្បុរ ការប្រហែលធ្វេស ជាមន្ទិលនៃអ្នកថែរក្សា ការប្រព្រឹត្តិអាក្រក់ (ចំពោះប្ដី) ជាមន្ទិលរបស់ស្រ្តី សេចក្ដីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ មន្ទិលដ៏លើសជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលយ៉ាងក្រៃលែង។
[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង ទើបគួរដើម្បីដល់នូវទូតកម្ម
(១) បាន។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ដាប់ខ្លួនឯង ១ ជាអ្នកញុំាងបុគ្គលដទៃឲ្យស្ដាប់ ១ ជាអ្នករៀនខ្លួនឯង ១ ជាអ្នកយល់ច្បាស់នូវសេចក្ដីមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកញុំាងបុគ្គលដទៃ ឲ្យយល់ច្បាស់នូវសេចក្ដីមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកឈ្លាសក្នុងអំពើមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកមិនធ្វើនូវការឈ្លោះប្រកែក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះ ទើបគួរដើម្បីដល់នូវទូតកម្មបាន។
(១) បានសេចក្តីថា គួរធ្វើជាទូត គឺជាអ្នកទទួលពាក្យបណ្តាំ។
ID: 636854666037038067
ទៅកាន់ទំព័រ៖