ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ សារីបុត្រប្រកបដោយធម៌ ៨ យ៉ាង ទើបគួរដើម្បីដល់នូវទូតកម្មបាន។ ធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ សារីបុត្រ ជាអ្នកស្តាប់ខ្លួនឯង ១ ជាអ្នកញុំាងបុគ្គលដទៃឲ្យស្តាប់ ១ ជាអ្នករៀនខ្លួនឯង ១ ជាអ្នកចងចាំទុក ១ ជាអ្នកយល់ច្បាស់ (នូវសេចក្ដីមានប្រយោជន៍ និងមិនមានប្រយោជន៍) ១ ជាអ្នកញុំាងបុគ្គលដទៃឲ្យយល់ច្បាស់ (នូវសេចក្ដីមានប្រយោជន៍ និងមិនមានប្រយោជន៍) ១ ជាអ្នកឈ្លាស ក្នុងអំពើមានប្រយោជន៍ និងមិនមានប្រយោជន៍ ១ ជាអ្នកមិនធ្វើនូវការឈ្លោះប្រកែក ១។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រប្រកបដោយធម៌ ៨ យ៉ាង នេះឯង ទើបគួរដើម្បីដល់នូវទូតកម្មបាន។
ភិក្ខុណានិយាយទៅរកបរិសទ្យ ដែលជាអ្នកពោលពាក្យលើកដំកើង ក៏មិនតក់ស្លុតផង មិនឲ្យបាត់ពាក្យផង មិនឲ្យបាត់ពាក្យបណ្ដាំផង ពោលពាក្យមិនឲ្យគេមានសេចក្ដីសង្ស័យផង គេសួរមិនខឹងផង ភិក្ខុប្រាកដដូច្នោះនោះឯង គួរដើម្បីដល់នូវទូតកម្មបាន។
[១៧] ម្នាលភិក្ខុទាំងឡាយ ស្រ្តីតែងចងបុរសដោយអាការ ៨ យ៉ាង។
ID: 636854666291992649
ទៅកាន់ទំព័រ៖