ព្រះត្រៃបិដក ភាគ ៤៨

​អាការ​ ​៨​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ចង​បុរស​ដោយ​រូប​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ចង​បុរស​ ​ដោយ​សំណើច​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ចង​បុរស​ ​ដោយ​និយាយ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ចង​បុរស​ ​ដោយ​ចម្រៀង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ចង​បុរស​ដោយ​យំ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ចង​បុរស​ ​ដោយ​ការ​ស្អាង​ ​(​មាន​វិធី​ស្លៀកពាក់​ជាដើម​)​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ចង​បុរស​ ​ដោយ​គ្រឿង​បណ្ណាការ​ ​មាន​ផ្កាឈើ​ ​និង​ផ្លែឈើ​ ​ដែល​ខ្លួន​កាច់​មក​អំពី​ព្រៃ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ចង​បុរស​ ​ដោយ​ផស្សៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ចង​បុរស​ដោយ​អាការ​ ​៨យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ស្ត្រី​ចងក្រៀក​ ​ដោយ​អាការ​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ជាប់អន្ទាក់​។​
 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ចង​ស្រ្តី​ ​ដោយ​អាការ​ ​៨យ៉ាង​។​ ​អាការ​ ​៨​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ចង​ស្រ្តី​ ​ដោយ​រូប​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ចង​ស្រ្តី​ ​ដោយ​សំណើច​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ចង​ស្រ្តី​ ​ដោយ​និយាយ​ ​១​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636854666544167073
ទៅកាន់ទំព័រ៖