ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយចម្រៀង ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយយំ ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយការស្អាង ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយគ្រឿងបណ្ណាការ ដែលខ្លួនកាច់មកអំពីព្រៃ ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយផស្សៈ ១។ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តីដោយអាការ ៨យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបុរសចងក្រៀក ដោយអាការ ៨ យ៉ាងនោះឯង ឈ្មោះថា ជាប់អន្ទាក់។
[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្រោមដើមស្ដៅ ជាលំនៅនៃនឡេរុយក្ខ ទៀបស្រុកវេរញ្ជា។ គ្រានោះ បហារាទ អសុរិន្ទ (សេ្ដចអសុរ ឈ្មោះបហារាទ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះបហារាទ អសុរិន្ទ ឋិតនៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលបហារាទ ចុះពួកអសុរ តែងរីករាយ ក្នុងមហាសមុទ្រដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ពួកអសុរ តែងរីករាយ ក្នុងមហាសមុទ្រដែរ។ ម្នាលបហារាទ ចុះក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែកប៉ុន្មានយ៉ាង បានជាពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង បានជាពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។
ID: 636854666760929471
ទៅកាន់ទំព័រ៖