ព្រះត្រៃបិដក ភាគ ៤៨
ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្ដេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្ដង ដូចជាអណ្ដូងទេ។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនចោតជ្រៅទៅតែម្ដង ដូចជាអណ្ដូង ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ទី១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត មហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបាន។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបាន ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យចំឡែក ទី២ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត មហាសមុទ្រ មិនដែលនៅរួមដោយសាកសពស្លាប់ទេ បើសាកសពស្លាប់ណា មានក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ទៅរកច្រាំង
ID: 636854666929719125
ទៅកាន់ទំព័រ៖