ព្រះត្រៃបិដក ភាគ ៤៨
ចំណែកខាងលោកដ៏មានអាយុនេះ ជាអ្នកមានសីល សង្រួមហើយក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ក៏គិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុ ដែលគួរដឹង ឃើញនូវហេតុដែលគួរឃើញដោយពិត ធម៌នេះឯងប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ចំណែកលោកដ៏មានអាយុនេះ ជាអ្នករៀនសូត្រច្រើន ទ្រទ្រង់ព្រះសូត្រ ចេះដឹងព្រះសូត្រ ធម៌ទាំងឡាយណា មានពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន ទ្រទ្រង់ ចាំស្ទាត់រត់មាត់ ជាក់ច្បាស់ក្នុងចិត្ត យល់ច្បាស់ដោយទិដ្ឋិ ក៏គិតថា លោកដ៏មានអាយុនេះ រមែងដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុដែលគួរឃើញដោយពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ចំណែកខាងលោកដ៏មានអាយុនេះ ប្រារព្ធនូវសេចក្ដីព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ
ID: 636854613530604870
ទៅកាន់ទំព័រ៖