ព្រះត្រៃបិដក ភាគ ៤៨

​ធារទឹក​ភ្លៀង​ទាំងឡាយ​ណា​ ​ដែល​ហូរ​ធ្លាក់ចុះ​មក​អំពី​អាកាស​ក្ដី​ ​មហាសមុទ្រ​ ​ក៏​មិន​ប្រាកដជា​ស្រក​ ​ឬ​ពេញដោយ​ទឹកទន្លេ​ ​និង​ធារទឹក​ភ្លៀង​នោះ​ ​ដោយហេតុ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជាហេតុ​អស្ចារ្យ​ ​ចំឡែក​ ​ទី៥​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​មហាសមុទ្រ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​មហាសមុទ្រ​ ​មាន​រស​តែមួយ​ ​គឺ​រសប្រៃ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាសមុទ្រ​ ​មាន​រស​តែមួយ​ ​គឺ​រសប្រៃ​ ​ដោយហេតុ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជាហេតុ​អស្ចារ្យ​ ​ចំឡែក​ ​ទី៦​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​មហាសមុទ្រ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​មហាសមុទ្រ​ ​មាន​រតនៈ​ ​(​ទ្រព្យ​ជា​គ្រឿង​ពេញចិត្ត​)​ ​ច្រើនយ៉ាង​ ​មិនមែន​មានតែ​រតនៈ​ម្យ៉ាង​ទេ​ ​ឯ​រតនៈ​ទាំងនេះ​ ​ដែល​មាននៅ​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​ ​កែវ​មុក្តា​ ​កែវមណី​ ​កែវ​ពី​ទូរ្យ​ ​សង្ខ​ ​សិលា​ ​កែ​វប្រ​ពាឡ​ ​ប្រាក់​ ​មាស​ ​កែវ​ក្រហម​ ​(​ត្បូងទទឹម​)​ ​និង​កែវមរកត​។​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636854667349243120
ទៅកាន់ទំព័រ៖